អង់ការ៉ា ៖ ទូរទស្សន៍ TRT គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៩៧ នាក់ និងសង្ស័យថា ជាអ្នករត់ពន្ធមនុស្សចំនួន ១០នាក់នៅក្នុងខេត្ត Izmir ភាគខាងលិចនៃប្រទេសតួកគី។
ប្រភពពី TRT បានឲ្យដឹងថា ជនអន្តោរប្រវេសន៍ ដែលមិនត្រូវបានគេស្គាល់ អត្តសញ្ញាណភ្លាមៗនោះ ត្រូវបានឃុំខ្លួននៅលើទូក ដែលកំពុងធ្វើដំណើរឆ្ពោះ ទៅប្រទេសអ៊ីតាលី ខណៈដែលជនសង្ស័យរត់ពន្ធ មនុស្សត្រូវបានចាប់ខ្លួននៅលើទូកតែម្ដង។
ជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលកំពុងធ្វើដំណើរទៅកាន់អឺរ៉ុប តួកគីទទួលជនភៀសខ្លួនជាង ៤លាននាក់ ក្នុងនោះ ៣,៧លាននាក់ជាជនជាតិស៊ីរី។
អាជ្ញាធរតួកគីមុននេះ បានប្រកាសថា ពួកគេមិនអាចដោះស្រាយបញ្ហាតែម្នាក់ឯងបានទៀតនោះទេ ហើយបានជំរុញឱ្យប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវបន្ថែមទៀត៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
