បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និង
ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហា នៅអ៊ុយក្រែនសាជាថ្មី
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
នៅអំឡុងពេលនៃកិច្ចសន្ទនាគ្នាដែលចំណាយពេលប្រមាណជាជាង១ម៉ោងមេដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនៅអ៊ុយក្រែនិងបញ្ហាសន្តិសុខក្នុងតំបន់ផងដែរនេះបើយោងតាមការបញ្ជាក់បន្ថែមដោយសេតវិមានអាមេរិក។
សេចក្តីប្រកាសដដែលបានបន្តថាលោក Biden បានធ្វើការបញ្ជាក់ច្បាស់ទៅកាន់លោក Putin ក្នុងពេលដែលអាមេរិកនៅតែ
រៀបចំខ្លួនរួចជាស្រេចក្នុងការភ្ជាប់ខ្លួនទៅនឹងបញ្ហាកាទូតនោះគឺវាមានន័យថាស្មើទៅនឹងកម្រិតតៀមរៀបចំខ្លួនសម្រាប់សេណារីយ៉ូផ្សេងផងដែរ។
ដោយឡែកខាងរុស្សីវិញបានចេញផ្សាយថាមកដល់ពេលនេះខ្លួននៅមិនទាន់បានទទួលការឆ្លើយតបសំខាន់ណាមួយពីអាមេរិកចំពោះការធានាឲ្យបាននូវសន្តិសុខនៅអ៊ុយក្រែនឡើយប៉ុន្តែរុស្សីឆាប់ៗនេះនឹងធ្វើការផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់អាមេរិកនិងណាតូតាមរយៈការព្រមព្រៀងគ្នារវាងមេដឹកនាំទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី