ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអេហ្ស៊ីប និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ជួបពិភាក្សាគ្នា នៅទីក្រុង Cario

បរទេស៖ប្រធានាធិបតីនៃប្រទេសអេហ្ស៊ិបលោក Abdel Fattah al Sisi កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹង រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ដែលកំពុងទស្សនកិច្ចនៅក្នុងទីក្រុង Cario ទៅលើបញ្ហាសំខាន់ៗមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក៏ដូចជា បញ្ហាក្នុងតំបន់មួយចំនួនផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក Sisi បាននិយាយថាប្រទេសអេហ្ស៊ីបកំពុងធ្វើការពិចារណាភាព ជាដៃគូគ្នាជាមួយនឹងអាលល្លឺម៉ង់និងអេហ្ស៊ីបទៅជាមួយនឹងអឺរ៉ុបហើយ ក៏ដូចជាដើម្បីផ្តល់ភាពសំខាន់ដល់អាល្លឺម៉ង់ក្នុងនាមជាដៃគូដ៏ធំមួយក្នុងចំណោមប្រទេសនៅអឺរ៉ុប។

ប្រធានាធិបតីអេហ្ស៊ីបរូបនេះក៏បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមពីសំណាក់ក្រុមហ៊ុនដៃគូរបស់អាល្លឺម៉ង់ជាច្រើននៅក្នុងកិច្ចការងារជួយដល់វិស័យអភិវឌ្ឍ នៅក្នុងប្រទេសអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរនិងបានប្រកាសស្វាគមន៍បន្ថែមទៀតចំពោះវត្តមាននៃក្រុមអ្នកវិនិយោគអាល្លឺម៉ង់កាន់តែច្រើនមកកាន់ ទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top