Covid-19

ម៉ាឡេស៊ី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងលើស៣លាននាក់


កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២២.៨០២នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់៣,០១៩,១៦៣នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។

ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន៩៤នាក់ និងការឆ្លងក្នុងស្រុកចំនួន២២.៧០៨នាក់ ។

ការស្លាប់ចំនួន១៥នាក់បន្ថែមទៀតត្រូវបានគេរាយការណ៍នាំឱ្យចំនួនអ្នកស្លាប់កើនដល់៣២.១១៤នាក់ ។

ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន៥.៤៤២នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់២,៨៤៨.៧១៣នាក់ ។

មានករណីសកម្មចំនួន១៤០.៣៣៦នាក់ដែលក្នុងនោះ១៧៦នាក់កំពុងត្រូវបានដាក់ឲ្យនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង ហើយ៩៨នាក់នៃករណីទាំងនោះត្រូវការជំនួយការដកដង្ហើម ៕

To Top