បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានធ្វើការស្នើសុំមួយក្នុងការ ជួបជាមួយនឹងភាគីខាងរុស្សី ជាបន្ទាន់និងសមាជិតសំខាន់ៗផ្សេងទៀត របស់អឺរ៉ុប ដើម្បីអាចធ្វើការបន្ធូរបន្ថយ ស្ថានភាពតានតឹងតាមព្រំដែន។
រដ្ឋមន្ត្រីការបរទេសលោក Dmytro Kuleba បានថ្លែងបដិសេធព័ត៌មាន លំអិតអំពីរបៀបនៃការកើនឡើងនៃកម្លាំង យោធាដាក់គ្នាប៉ុន្តែលោកបានហៅថា ការស្នើសុំជំនួបលើកនេះគឺជា ជំហ៊ានបន្ទាប់ចាំបាច់ត្រូវតែធ្វើ ក្នុងរយៈពេល ៤៨ម៉ោងខាង មុខនេះដើម្បីស្វែងរកតម្លាភាពឡើងវិញ ចំពោះផែនការរបស់ប្រទេសរុស្សី ។
ទោះបីជាយ៉ាងណាក្តីលោក Kuleba បានធ្វើការអំពាវនាវសុំឲ្យ មានការឆ្លើយតបពីរុស្សី ក្រោមកិច្ចព្រមព្រៀងទីក្រុង Vienna
អំពីបញ្ហាសន្តិសុខរវាងគ្នា និងដែលធ្លាប់បានទទួលស្គាល់ ដោយអង្គការកិច្ចសហប្រតិបត្តិការ និងសន្តិសុខរបស់អឺរ៉ុបហៅកាត់ថា OSCE ដែលក្នុងនោះមានទាំងរុស្សផងនោះ ៕
ប្រែសម្រួល៖ ស៊ុន លី