ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញ ដើម្បីសុវត្ថិភាពសម្រាប់សិស្សនិទ្ទេសA និងអ្នកចូលរួមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៤ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា« ដោយសារ កូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្ត លើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ»។
សម្ដេចតេជោសង្កត់ធ្ងន់ថា«រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់ យើងទាំងអស់គ្នានាពេលនេះ។រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលា នៃការជួបជុំ។សង្ឃឹមថាចៅៗនិងក្រុមគ្រួសារនឹងមានការយោគយល់នូវ ការលំបាកនេះ»៕