ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីល មានរហូតដល់ជាង ៤៤៥០០ករណី 

ហ្សាកាតា៖ ក្រសួង​សុខាភិបាល​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹងថា ខ្លួនបាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ចំនួន ៤៤,៥២៦ករណី ដែល​បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​សរុបកើនឡើងដល់ ៤,៨០៧,៧៧៨​ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងពី ១១១ នាក់ សរុបកើនឡើងដល់ ១៤៥,១៧៦នាក់ ខណៈមនុស្សចំនួន ២៦,៩១៦ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៤,៣០៩,៧៦៣នាក់។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ មនុស្សជាង ១៨៨,២៨លាននាក់បានទទួលវ៉ាក់សាំងលើកទីមួយ ខណៈដែលជាង ១៣៥៨៧៦លាននាក់ បានចាក់វ៉ាក់សាំងលើកទីពីរ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ចិន។

ដោយមានគោលបំណង ចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២លាននាក់នៅក្នុងប្រទេសនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានគ្រប់គ្រងជាងវ៉ាក់សាំងចំនួន ៣៣១,០៩លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ផងដែរ៕

To Top