ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្សី បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨០.៤៥៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់១៤.៣១៣,៩៦៥នាក់ ។
ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៦៨៣ទៅ៣៤០.៩៣១នាក់ ខណៈពេលដែលការជាសះស្បើយបានកើនឡើងពី៩៧.១៨៥នាក់ទៅ១១.៣៣៣.០៤៤នាក់ ។
ទន្ទឹមនឹងនេះសដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន៩.៦១៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់២.៦១៣.៤៩២នាក់ ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាសលពីថ្ងៃសុក្រកម្រិតនៃអភ័យឯកសិទ្ធិហ្វូងសត្វនៅក្នុងប្រទេសមាន៦១,៩ភាគរយ ។
ទិន្នន័យបានបង្ហាញថាប្រជាជនរុស្ស៊ី ជាង៨៥,៨លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់១ដូស ហើយ៨១,៥លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា