ព័ត៌មានអន្តរជាតិ

ផ្ទុះកក្រើកភាគនិរតី ប្រទេសបារាំង ស្លាប់យ៉ាងហោចណាស់៧នាក់

បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៧នាក់ បានបាត់បង់ជីវិត ដែលក្នុងនោះមានកុមារ២នាក់ផង នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅភាគនិរតី នៃប្រទេសបារាំង និងបានបង្កឲ្យទៅជាអគ្គិភ័យឆាបឆេះ យ៉ាងខ្លាំងក្លា។

អគារជាច្រើនបានឆេះទាំងផ្លូវមុខ និងផ្លូវក្រោយ នៅក្នុងទីក្រុងឆ្នេរ St Laurent de la Salanque បន្ទាប់ពីសម្លេងផ្ទុះដ៏ខ្លាំង បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១និង៣០នាទីថ្ងៃចន្ទ។

ក្រុមការងារពន្លត់អគ្គិសភ័យ នៅតែបន្តធ្វើការស្វែងរកជនរងគ្រោះ ដែលនៅសេសសល់នៅតាមអគារ ដែលបានឆាបឆេះ ហើយមកដល់ពេលនេះមូលហេតុ ដែលបានធ្វើឲ្យមានការ ផ្ទុះនេះនៅមិនទាន់ត្រូវ បានគេសន្មតនៅឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសបារាំង លោក Gerald Darmanin ដែលបានបំពេញទស្សនកិច្ច ទៅកាន់ទីតាំងកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថាហេតុការណ៍នេះ បានកើតឡើង នៅវេលារសៀលថ្ងៃចន្ទ ហើយទោះបីជាតួលេខស្លាប់ មានត្រឹមតែ៧នាក់នៅឡើយ តែក្រុមការងារកំពុងបន្តធ្វើការស្វែងរក អ្នកដែលអាចរងគ្រោះ បន្ថែមទៀតនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top