ព័ត៌មានអន្តរជាតិ

ថ្ងៃនេះឥណ្ឌូនេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣៦០០០ករណី និងស្លាប់ ១៤៥នាក់

ហ្សាកាតា ៖ ក្រសួងសុខាភិបាល របស់ប្រទេស ឥណ្ឌូណេស៊ី បានឲ្យដឹងថា ខ្លួនបានបញ្ជាក់ ពីករណី ឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣៦,៥០១ ករណី ដែល បាន បង្កើន ចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៤,៨៤៤,២៧៩ករណី។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងពី ១៤៥ នាក់ សរុបកើនឡើងដល់ ១៤៥,៣២១នាក់ ខណៈមនុស្ស ១៣,៣៣៨ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបដល់ ៤,៣២៣,១០១ នាក់។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ មនុស្សជាង ១៨៨,៣៣លាននាក់បានទទួលវ៉ាក់សាំងលើកទីមួយ ខណៈដែលជាង ១៣៥,៨១លាននាក់បានចាក់វ៉ាក់សាំងលើកទីពីរ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន។

ដោយមានគោលបំណងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២លាននាក់នៅក្នុងប្រទេសនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានគ្រប់គ្រងចំនួនវ៉ាក់សាំងជាង ៣៣១,២០ លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ផងដែរ៕
ដោយ ឈូក បូរ៉ា

To Top