មូស្គូ៖ យោងតាមការប្រកាស ដោយក្រសួងការបរទេសរបស់រុស្សី កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាមេរិក និងប្រទេសរុស្សី បានជួបពិភាក្សាគ្នាចុងក្រោយមួយទៀត តាមទូរស័ព្ទទៅលើបញ្ហា សន្តិសុខរវាងអ៊ុយក្រែនិងរុស្សី។
លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី បានលើកឡើងថាភាពចាំបាច់ នៃការបន្តកិច្ចខិតខំប្រឹងប្រឹងកំពុងតែ
ធ្វើនៅឡើយខណៈកិច្ចព្រមព្រៀង អំឡុងជំនួបរវាងមេដឹកនាំ ទាំងពីរទៅលើបញ្ហាសន្តិសុខ នៅរុស្សីគឺត្រូវបានផ្ញើជូនទៅ កាន់សហរដ្ឋអាមេរិក និងអង្គការណាតូរួចទៅហើយ។
ទោះបីជាយ៉ាងណាក្តីព័ត៌មាន លំអិតនៃកិច្ចសន្ទនាគ្នានេះ នៅមិនទាន់ត្រូវបានបង្ហាញទាំងអស់ នៅឡើយប៉ុន្តែជឿជាក់ថា មន្ត្រីជាន់ខ្ពស់ទាំងពីរ គឺបានព្រមព្រៀងគ្នាហើយផងដែរ ទៅលើពេលវេលាក្នុងការជួបពិភាក្សាគ្នា សាជាថ្មីនៅតាមកម្រិតផ្សេងៗទៀត ៕
ប្រែសម្រួល៖ ស៊ុន លី