ព័ត៌មានអន្តរជាតិ

តម្លៃ ប្រេងធ្លាក់ចុះ ខណៈក្រុមឈ្មួញ កំពុងតាមដានភាព តានតឹង អ៊ុយក្រែន

ញូវយ៉ក ៖ តម្លៃប្រេង បានបញ្ចប់វគ្គជួញដូរ កាលពី ថ្ងៃអង្គារ ដោយមានការខាតបង់ គួរឲ្យកត់ សម្គាល់ ខណៈ ពាណិជ្ជករ បានសម្លឹងមើលព័ត៌មាន ថ្មីៗ អំពី វិបត្តិ អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយខែមីនា បានបាត់បង់ ៣,៣៩ ដុល្លារអាមេរិកឬជិត ៣,៦ ភាគរយ ដើម្បីទូទាត់នៅ ៩២,០៧ ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមេសា បានធ្លាក់ចុះ៣,២ ដុល្លារ ឬ ៣,៣ ភាគរយ មកបិទនៅតម្លៃ ៩៣,២៨ ដុល្លារក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូត និងជាក់ស្តែងបន្ថែមទៀត ជាអន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង រវាងអ៊ុយក្រែន និងរុស្ស៊ី។

នៅពេលដែលភាពតានតឹង លើស្ថានភាពអ៊ុយក្រែនបន្តកើនឡើង ប្រទេសជាច្រើនបានចូលរួមក្នុងការទូតតាមយន្តហោះ ដោយព្យាយាមបន្ធូរបន្ថយវិបត្តិ ដែលកំពុងតានតឹងមួយនេះ ។

ពាណិជ្ជករក៏បានទន្ទឹងរង់ចាំទិន្នន័យ ស្តីពីស្តុកប្រេងឆៅ របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលរដ្ឋបាលព័ត៌មាន ថាមពលរបស់សហរដ្ឋអាមេរិក គ្រោងនឹងចេញផ្សាយរបាយការណ៍ស្ថានភាព ប្រេងឥន្ធនៈប្រចាំសប្តាហ៍របស់ខ្លួន នៅថ្ងៃពុធនេះ៕

ដោយ ឈូក បូរ៉ា

To Top