ព័ត៌មានអន្តរជាតិ

យោធាអង់គ្លេស បង្ហាញផែនទីនៃការឈ្លានពានរបស់លោក ពូទីន ទៅលើអ៊ុយក្រែន

បរទេស៖ ព្រួញក្រហមបានរត់កាត់ទឹកដីអ៊ុយក្រែននៅលើផែនទីដែលចេញផ្សាយដោយក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពី “អ័ក្ស” ដែលអាចកើតមាន ដែលការលុកលុយរបស់រុស្សីអាចលាតត្រដាងនៅថ្ងៃណាមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាចក្រភពអង់គ្លេសបានបង្ហោះលើ Twitter ដោយពណ៌នាអំពីផែនទី ខណៈ “អ័ក្សដែលអាចកើតមានរបស់ប្រធានាធិបតីពូទីននៃការឈ្លានពាន” ថា “រុស្សីរក្សានូវវត្តមានយោធាដ៏សំខាន់ ដែលអាចធ្វើការឈ្លានពានបានដោយគ្មានការព្រមានបន្ថែមទៀត” ។

ផែនទីរបស់ក្រសួងការពារជាតិអង់គ្លេសមានព្រួញប្រាំពីរផ្សេងគ្នានៃការ “ឈ្លានពាន” ទៅលើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី និងបេឡារុស្ស។ ក្រសួងការពារជាតិអង់គ្លេស បានកើតឡើងប្រហែលមួយម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននិយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃនេះ។

លោកស្រី Truss បានតាមដានដោយនិយាយថា របាយការណ៍នៃ “សកម្មភាពយោធាមិនប្រក្រតីដែលត្រូវបានចោទប្រកាន់ដោយអ៊ុយក្រែននៅតំបន់ Donbas គឺជាការប៉ុនប៉ងដោយចេតនាដោយរដ្ឋាភិបាលរុស្ស៊ី ក្នុងការប្រឌិតលេសសម្រាប់ការឈ្លានពាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top