ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់ណាតូឱ្យត្រជាក់ចិត្ត ក្រោយកងទ័ពរុស្ស៊ីត្រូវបានដកទៅអង្គភាពដើមវិញ

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហេតុផលសម្រាប់ការភ័យស្លន់ស្លោលោកខាងលិចអំពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជារឿងប្រឌិតទាំងស្រុង ហើយប្លុកណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកចាំបាច់ត្រូវអត់ធ្មត់ ពីការរំជួលចិត្តខ្លាំងរបស់ពួកគេ “ការខឹងសម្បារ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Kommersant លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកណាតូ ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃពុធនៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីភាពតានតឹងបច្ចុប្បន្ននៅព្រំដែនអ៊ុយក្រែន។ ជាពិសេស សមាជិកនៃប្លុកបានសម្តែងការព្រួយបារម្ភចំពោះសមយុទ្ធរួមគ្នារបស់រុស្ស៊ី-បេឡារុស្ស Union Resolve 2022 ដែលអ្នកខ្លះមើលឃើញថាជាបុព្វហេតុដ៏មានសក្តានុពលចំពោះការលុកលុយអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានទទូចនៅក្នុងបទសម្ភាសន៍នោះថា “លំហាត់យោធាបានបញ្ចប់។ អ្នកអាចស្ងប់ចិត្ត។ អង្គភាពនានាកំពុងត្រឡប់ទៅកន្លែងដាក់ពង្រាយអចិន្ត្រៃយ៍តាមការគ្រោងទុកហើយ” ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃពុធបានផ្តោតទៅលើការព្រួយបារម្ភថា បើទោះបីជាមានការប្រកាសពីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារថា កងទ័ពកំពុងចាកចេញពីព្រំដែនអ៊ុយក្រែនក៏ដោយ ក៏ការឈ្លានពានដោយទីក្រុងមូស្គូនៅតែស្ថិតក្នុងអ្វីដែលគេនិយាយដដែល៕ប្រែសម្រួលៈ ណៃ តុលា

To Top