ព័ត៌មានអន្តរជាតិ

របាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីការអនុលោម តាមអង្គការពាណិជ្ជកម្មពិភពលោក របស់ចិន ខ្វះមូលដ្ឋានច្បាប់ និងការពិត

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីការអនុលោមតាម របស់ប្រទេសចិន ជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ខណៈដែលការវាយតម្លៃនេះ ខ្វះមូលដ្ឋានច្បាប់ និងការពិត។

របាយការណ៍នេះ បរាជ័យក្នុងការវាយតម្លៃ ជាវត្ថុបំណងនៃការអនុវត្ត ការប្តេជ្ញាចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសចិន ស្របតាមច្បាប់របស់ អង្គការពានិជ្ជកម្មពិភពលោក។

ផ្ទុយទៅវិញ វាផ្អែកលើឯកតោភាគីនិយម និងលទ្ធិគាំពារនិយមពាណិជ្ជកម្ម មិនអើពើនឹងសមិទ្ធផលដ៏ធំធេង របស់ចិនក្នុងការអនុវត្តការប្តេជ្ញាចិត្ត លើអង្គការពាណិជ្ជកម្ម ពិភពលោក របស់ខ្លួន និងបដិសេធការរួមចំណែក ដ៏សំខាន់របស់ចិន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសេដ្ឋកិច្ចពិភពលោក។

មន្ត្រីរូបនេះបានកត់សម្គាល់ថា ដោយបានបញ្ជូនពេញលេញ លើការប្តេជ្ញាចិត្តចូល ជាសមាជិកអង្គកា រពាណិជ្ជកម្មពិភពលោក និងគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់របស់ខ្លួន ប្រទេសចិនត្រូវបានទទួលស្គាល់ និងសរសើរយ៉ាងទូលំទូលាយ ពីសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក។

មន្ត្រីបានឲ្យដឹងថា ទន្ទឹមនឹងនេះ ប្រទេសចិនតែងតែគាំទ្រប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី និងអនុវត្តពហុភាគីនិយមពិតប្រាកដ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួន ជាស្រេចដើម្បីការពារប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី រួមជាមួយនឹងភាគីផ្សេងទៀត ហើយធ្វើការរួមគ្នាដើម្បីសម្រេចបាន លទ្ធផលជាក់ស្តែង សម្រាប់ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top