សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៨,០៩៤ករណី កាលពីថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥៥១,៥១៩ករណី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។
ក្នុងចំណោមករណីថ្មី ៣,០៧៩ករណីត្រូវបានរកឃើញ តាមរយៈការធ្វើតេស្ត PCR និង ១៥,០១៥ករណី តាមរយៈការធ្វើតេស្ត ART (antigen rapid test) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល។
ក្នុងចំណោមករណី PCR មាន ២,៩៣៤ករណី ជាករណីឆ្លងក្នុងស្រុក និង ១៤៥ករណីត្រូវបាននាំចូល។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថាមានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន ១៤,៩៥២ករណី និងករណីនាំចូលចំនួន ៦៣ករណី រៀងគ្នា។
ករណីសរុបចំនួន ១,៤៥៨ករណី ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ដោយមាន ៣៩ ករណីនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង។ ក្រសួងបានឲ្យដឹងថាអ្នកស្លាប់ចំនួន ៧នាក់ត្រូវបានរាយការណ៍ពីជំងឺកូវីដ-១៩ កាលពីថ្ងៃសុក្រដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់ ៩៣៧នាក់៕
ដោយ ឈូក បូរ៉ា