ព័ត៌មានអន្តរជាតិ

របាយការណ៍៖ អាស៊ានជាប្រភពនៃអាវុធ ការវិនិយោគសម្រាប់ យោធាមីយ៉ាន់ម៉ា

បរទេស៖ ទោះបីជាមានទំនាក់ទំនង ដ៏ជូរចត់ជាមួយ របបយោធាមីយ៉ាន់ម៉ា ក៏ដោយ ក៏រដ្ឋាភិបាល និងអាជីវកម្មមួយចំនួន មកពីសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានផ្គត់ផ្គង់អាវុធ មូលនិធិ និងការវិនិយោគ ដល់យោធាមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អាស៊ានជាប្លុក ដែលមានសមាជិក១០ប្រទេស ដែលបង្កើតឡើង ដោយប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា។ យោងតាមរបាយការណ៍ចុងក្រោយរបស់ Justice for Myanmar (JFM) សកម្មជនមួយក្រុមដែលធ្វើយុទ្ធនាការដើម្បីយុត្តិធម៌ និងគណនេយ្យភាពសម្រាប់ ប្រជាជនមីយ៉ាន់ម៉ា មានប្រទេសចំនួន ៦រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា សិង្ហបុរី និងថៃ គឺបានជាប់ពាក់ព័ន្ធនឹងវិស័យនានា រួមទាំងការលក់អាវុធ ទូរគមនាគមន៍ និងប្រេង និងឧស្ម័ន។

របាយការណ៍នេះ កើតឡើងចំពេល ដែលរបបមីយ៉ាន់ម៉ា កំពុងត្រូវបានប្រទេស សមាជិកអាស៊ាន ផ្សេងទៀត គេច ហើយ ដែលបានរារាំងមន្ត្រីកំពូល របស់របបយោធា ពីកិច្ចប្រជុំកំពូលរបស់ខ្លួន ចំពោះការខកខាន មិនបានគោរពការសន្យា របស់ខ្លួនក្នុងការដោះស្រាយវិបត្តិនយោបាយ របស់ប្រទេស រួមទាំងការបញ្ឈប់ អំពើហិង្សាផងដែរ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ក្នុងសង្គម និងនយោបាយចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ។ របបនេះបានសម្លាប់មនុស្ស ជាង ១ ៥០០ នាក់មកទល់ពេលនេះ នេះបើតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ (ភូមា)។

JFM បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអាស៊ាន បានបើកកិច្ចប្រជុំកំពូល នៅប្រទេសកម្ពុជា ហើយពិភាក្សាជាចម្បង អំពីវិបត្តិមីយ៉ាន់ម៉ា។ អ្នកការទូតកំពូលរបស់មីយ៉ាន់ម៉ា Wunna Maung Lwin ត្រូវបានរារាំងពីកិច្ចប្រជុំកំពូល ក្នុងទីក្រុងភ្នំពេញ ដោយសារកង្វះវឌ្ឍនភាព ក្នុងការលុបបំបាត់អំពើហិង្សា និងការអនុវត្តការឯកភាព ប្រាំចំណុច៕

ប្រែសម្រួលៈ ណៃ តុលា

To Top