ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរថយន្តដឹកប្រេង នៅភាគនីរតីនៃ ប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១៧នាក់

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២ថា ប៉ូលិសចរាចរណ៍បានឲ្យដឹងថា រថយន្តដឹកប្រេង១គ្រឿងបានផ្ទុះឆេះកាលពីថ្ងៃសុក្រ បន្ទាប់ពីបានបុកចំផ្នែកក្បាលជាមួយ រថយន្តក្រុងនៅក្នុងតំបន់ភាគនិរតី នៃប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ បាត់បង់ជីវិត ។

លោកស្រី Florence Okpe អ្នកនាំពាក្យរបស់អង្គភាព សុវត្ថិភាពផ្លូវសហព័ន្ធរដ្ឋ Ogun បានឱ្យដឹងថា រថយន្តដឹកប្រេងបានឆេះ នៅទីប្រជុំជននៃរដ្ឋ Ogun ភាគនិរតី តាមបណ្តោយផ្លូវ Lagos-Ibadan ។
លោកស្រី Okpe បានប្រាប់ដល់អ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា សាកសពសរុបចំនួន១៤នាក់ត្រូវបានឆេះរោលខ្លោច ដែលមើលមិនស្គាល់នោះទេ ប៉ុន្តែ៣នាក់ផ្សេងទៀតត្រូវបានគេកំណត់អត្តសញ្ញាណ និងបាននាំយកទៅកន្លែងបញ្ចុះសពនៅក្បែរនោះ ។

លោកស្រីបានបន្តថា “មូលហេតុដែលគេសង្ស័យថា បណ្ដាលឲ្យស្លាប់គឺល្មើសផ្លូវ និងការបើកបរគ្រោះថ្នាក់ ដែលបណ្ដាលឲ្យដួលបោកក្បាល និងរថយន្តផ្ទុះឆេះ” ។

អ្នកនាំពាក្យប៉ូលិសចរាចរណ៍បាននិយាយថា ទោះបីជាប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះ ដែលបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុភ្លាមៗ មិនអាចបញ្ជាក់ពីចំនួនសរុប នៃអ្នកពាក់ព័ន្ធបាននៅឡើយទេ ។

ដោយ៖ ម៉ៅ បុប្ផាមករា

To Top