បរទេស៖ យោងតាមការចេញផ្សាយ របស់វេបសាយលោកប្រធានាធិបតី នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្វើការលើកឡើង អំពីលទ្ធភាពនៃដំណើរការ ទៅមុខនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយនឹងមេដឹកនាំ ពិភពលោក។
ទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ដែរថា នៅក្នងអំឡុងនៃកិច្ចប្រជុំជាមួយ នឹងមេដឹកនាំពិភពលោក នៅក្នុងទីក្រុង Vienna ប្រទេសអូទ្រីសទាមទារ ឲ្យបណ្តាប្រទេសទាំងឡាយ ចាំបាច់ធ្វើការដកទណ្ឌកម្មចេញ ពីអ៊ីរ៉ង់ជាមុនសិន ដើម្បីធានាដល់ការ អនុវត្តកិច្ចព្រមព្រៀង ឲ្យបានល្អ។
សេចក្តីថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅបន្ទាប់ពី លោកប្រធានាធិបតី បានជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងគោលបំណងសំខាន់ ពិនិត្យលទ្ធភាព ក្នុងការដកទណ្ឌកម្មមួយចំនួន ចេញពីអ៊ីរ៉ង់៕
សម្រាប់ភាគី ខាងបារាំង លោក Macron បាននិយាយថាដំណើរការ បានប្រព្រឹត្តទៅបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំទីក្រុង Vienna នាពេល កន្លងមកហើយសង្ឃឹមថាជំនួបគ្នា លើកនេះនឹងអាចឈានទៅដល់ ការសម្រេចចិត្ត ជារួមមួយក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី