ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីមួយរូប របស់អ៊ីស្រាអ៊ែល លុបដំណើរទស្សនកិច្ច ទៅអារ៉ាប់រួម ក្រោយតេស្តវិជ្ជមានកូវីដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្រោយការធ្វើតេស្ត ឃើញវិជ្ជមានកូវីដ រួចមករដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការងារ អភិវឌ្ឍជនបទ របស់អ៊ីស្រាអ៊ែល លោក Oded Forer បានប្រកាសលុបចោល ដំណើរទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួមភ្លាម។

តាមផែនការលោកនឹងត្រូវ ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍អាហារ និងកសិកម្ម ដែលប្រកាសបើកដំណើរការ តាំងតែពិថ្ងៃសុក្រនៅក្នុង ព្រឹត្តិការណ៍ Dubai Expo 2020 នឹងក៏មានបញ្ចូលកម្មវិធីសន្និសិទកាសែត សម្រាប់អ៊ីស្រាអ៊ែល៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យនេះផងដែរ។

គួរឲ្យដឹងដែរថា លោករដ្ឋមន្ត្រីរូបនេះ ក៏នឹងត្រូវបានគេរំពឹងទុកដែរថា នឹងធ្វើការចូលរួមចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀង ទ្វេភាគីជាច្រើន ជាមួយនឹងអារ៉ាប់រួមផងដែរ។

គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល បានរាយការណ៍ថាចំនួន នៃអ្នកឆ្លងកូវីដ សរុបប្រចាំថ្ងៃ នៅក្នុងប្រទេសមានចំនួន ដល់ទៅ១២ ៥៦៨នាក់ខណៈដែល ចំនួនសរុប នៃអ្នកឆ្លងបានកើនឡើង ទៅដល់៣ ៥៣៥ ០៦២នាក់ មកហើយនៅទូទាំងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top