Covid-19

ថ្ងៃនេះ! ម៉ាឡេស៊ី រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ច្រើនបំផុតមិនធ្លាប់មាន គឺមានរហូតដល់ជាង ២៨.០០០នាក់


កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៨.៨២៥នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់៣.១៩៤.៨៤៨នាក់ ។

ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា ក្នុងចំណោមករណីថ្មី៩១ត្រូវបាននាំចូលពីខាង ក្រៅ និង២៨.៧៣៤នាក់គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។

ការស្លាប់មានចំនួន៣៤នាក់ទៀតត្រូវបានគេរាយការណ៍ឲ្យដឹង បាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣២.៣១០នាក់ ។

ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន១៨.៥១៤នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់២.៩១៩.១៩៦នាក់ ។

មានករណីសកម្មចំនួន២៤៣.៣៤២ ករណីចំនួន២៣៨ករណីកំពុងត្រូវបានដាក់ឲ្យនៅក្នុងអង្គភាពថែទាំជំងឺ ហើយ១៣០នាក់នៃករណីទាំងនោះត្រូវការឧបករណ៍ជំនួយការដកដង្ហើម ។

សូមបញ្ជាក់ថា ប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩សរុបចំនួន១៥១.១៥៦នាក់កាលពីថ្ងៃសៅរ៍ ហើយ៨១,៣ភាគរយនៃចំនួនប្រជាជនបានទទួលយ៉ាងហោចណាស់១ដូស និង៧៨,៨ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញលេញ និង៤២,៦ ភាគរយបានទទួលដូសជំរុញ ៕

To Top