ព័ត៌មានអន្តរជាតិ

ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ឆ្លើយតប លិខិតសារ ទៅកាន់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន៖ សូមអបអរសាទរចំពោះសមិទ្ធិផល ដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយ ការប្រកួកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

ខណៈការប្រកួតកីឡាអូឡាំពិករដូវរងានឹងបើកធ្វើនៅក្រុងប៉េកាំងនឹងបិទបញ្ចប់ដោយជោគជ័យ លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្ញើសារលិខិតឆ្លើយតបជូនលោក Shen Haixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ដោយបានអបអរសាទរម្តងទៀតចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។

លោកបានគូសបញ្ជាក់ថា ទិន្នន័យទស្សនាដ៏អស្ចារ្យនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបង្ហាញឱ្យដឹងថា ចំណាប់អារម្មណ៍របស់ប្រជាជនចិនចំពោះកីឡាអូឡាំពិករដូវរងាត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយកីឡានឹងចាក់ឫសជ្រាវក្នុងចំណោមប្រជាជនចិន ។

លោក Bach បានថ្លែងក្នុងសារលិខិតថា ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការផ្តល់ជូនលោកនូវពានរង្វាន់ Krivoshev ដើម្បីកោតសរសើរចំពោះការរួមចំណែកចំពោះកីឡាអូឡាំពិករបស់ពួកអ្នក ។ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសន្យារយៈពេលយូរ និងការខិតខំប្រឹងប្រែងឥតស្រាកស្រាន្តចំពោះកីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ការផ្សាយផ្ទាល់របស់ពួកអ្នកអំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានពង្រីកស្មារតីអូឡាំពិក ៕

To Top