ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ពូទីន ដឹកនាំសមយុទ្ធ សង្គ្រាមនុយក្លេអ៊ែរ ជាមួយប្រធានាធិបតីបេឡារុស

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសមយុទ្ធយុទ្ធសាស្ត្រ កាលពីថ្ងៃសៅរ៍ ហើយកំពុងតាមដានសមយុទ្ធចេញ ពីមជ្ឈមណ្ឌលស្ថានការណ៍ នៅទីក្រុងមូស្គូ រួមជាមួយមេដឹកនាំបេឡារុស្ស Alexander Lukashenko ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធនេះមានទាំង ប្រើអាវុធនុយក្លេអ៊ែរ និងអាវុធមិនមែននុយក្លេអ៊ែរ ហើយកំពុងធ្វើឡើងចំពេល មានការកើនឡើង នៅភាគខាងកើត អ៊ុយក្រែន និងការបន្តភាពតានតឹង ជាមួយអង្គការណាតូ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយមុនការធ្វើសមយុទ្ធថា ពួកគេនឹងរួមបញ្ចូល “ការបាញ់បង្ហោះមីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប”។ កងកម្លាំងអាកាសត្រូវបានកំណត់ចូលរួមជាមួយកងនាវាភាគខាងជើង និង នាវានៅសមុទ្រខ្មៅរបស់ប្រទេស។

មីស៊ីលផ្លោងអន្តរទ្វីប RS-24 Yars ត្រូវបានបាញ់ចេញពី Plesetsk Cosmodrome ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី ដើម្បីវាយប្រហារគោលដៅមួយនៅឧបទ្វីប Kamchatka នៅចុងបូព៌ារបស់ប្រទេស បន្ទាប់ពីហោះបានចម្ងាយប្រហែល 5,700 គីឡូម៉ែត្រ (3,540 ម៉ាយ)។

នាវាមុជទឹក Karelia ដើរដោយថាមពលនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោង R-29RMU Sineva ចេញពីសមុទ្រ Barents ក្នុងតំបន់អាក់ទិក សំដៅលើគោលដៅពហុកោណ Kamchatka ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top