ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅប្រេស៊ីល ស្លាប់១៥២នាក់ ខណៈ១៥៤នាក់ទៀត បន្តបាត់ខ្លួននៅឡើយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នាព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចការងារស្វែងរក និងសំអាតនៅតែបន្តនៅឡើយ ចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបានកើតឡើង នៅក្នុងទីក្រុង Petropolis ប្រទេសប្រេស៊ីល ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ដែលបណ្តាឲ្យមានទៅជាការរអិលបាក់ដីផង និងបានសម្លាប់មនុស្សរហូត ទៅដល់១៥២នាក់ មកហើយ។

យោងតាមការបញ្ជាក់ របស់ក្រុមមន្ត្រីបានឲ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ក្នុងនោះក៏មានកុមារចំនួន២៧នាក់ផងដែរ ហើយមកទល់នឹងពេលនេះ មនុស្សប្រមាណជា១៥៤នាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ ដែលមានន័យថាចំនួន អ្នកបាត់បង់ជីវិត នឹងអាចមានការកើនឡើង ថែមទៀតក្នុងពេលខាងមុខនេះ។

គយរឲ្យដឹងដែរថា មនុស្សប្រមានជា៩០០នាក់ ត្រូវបានផ្តល់ជម្រកបណ្តោះអាសន្ន ខណៈដែលក្រុមការងារ ជួយសង្គ្រោះ និងស្វែងរកអ្នកដែលនៅមានជីវិត មានចំនួនកើនឡើង ក្នុងនោះសត្វ សុនខសម្រាប់ហិតក្លិនចំនួន ដល់ទៅ៤១ក្បាល ត្រូវបានប្រើប្រាស់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top