ព័ត៌មានអន្តរជាតិ

ចិននៅតែជាប់ឈ្មោះ ជាដៃគូអាជីវកម្មធំជាងគេបំផុត របស់អាល្លឺម៉ង់ រយៈពេល៦ឆ្នាំជាប់គ្នា

បរទេស៖ ប្រទេសចិន នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានគេមើលឃើញថា នៅតែជាប់ឈ្មោះ ជាប្រទេសដៃគូ អាជីវកម្មធំជាងគេបំផុត របស់ប្រទេសអាល្លឺម៉ង់ ដដែល ក្នុងរយៈពេលដល់ទៅ៦ឆ្នាំជាប់គ្នា កន្លងមកនេះ។

ទិន្នន័យដែលត្រូវបានបង្ហាញ ដោយការិយាល័យស្ថិតិ របស់ប្រទេសអាល្លឺម់ង់ សម្រាប់ឆ្នាំ២០២១ បានបង្ហាញដែរថាចំនួន អាជីវកម្មរវាងគ្នា បានកើនឡើង ប្រមាណជា១៥,១ភាគរយ ហើយទំហំនៃផលិតផល សរុបនាំចេញនាំចូល រវាងគ្នាមានទៅដល់ ២៤៥,៤ពាន់លានអឺរ៉ូ ឬប្រមាណជា ២៧៩,១ពាន់លានដុល្លារ។

បន្ទាប់ពីចិន ប្រទេសហូឡង់ និងអាមេរិក បានឈរនៅលំដាប់ទី២ ជាដៃគូអាជីវកម្មធំជាងគេ របស់អាល្លឺម៉ង់ ឬប្រមាណជា២០៦,១ពាន់អឺរ៉ូ និង១៩៤,១ពាន់លានអឺរ៉ូរៀងគ្នាខណៈដែលកំណើនទទួលបាន
មានប្រមាណជា២០,១ភាគរយ និង១៣,៤ភាគរយធៀបទៅនឹង ពេលវេលាកាលពីឆ្នាំ២០២០៕

ប្រែសម្រួល៖ស៊ុនលី

To Top