ហាណូយ៖ វៀតណាមបានចុះបញ្ជីកំណត់ត្រាថ្មី នៃការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧,២០០ករណីកាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងចំនួន ៤៧៦១ ករណីពីកម្រិតខ្ពស់ ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។
ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ចំនួន ៦៣ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុកចំនួន ៤៧,១៩២ករណី និងនាំចូលចំនួន ៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ចំណុចក្តៅនៃការរាតត្បាត រដ្ឋធានីហាណូយ បានកត់ត្រាការឆ្លងប្រចាំថ្ងៃជាង ៥១០០ករណី កាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃរបស់ខ្លួន ដែលនៅសេសសល់ជាតំបន់ ដែលមានចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ខ្ពស់បំផុត។ តំបន់ភាគខាងជើងផ្សេងទៀត ដែលមានចំនួនករណីខ្ពស់ រួមមានខេត្ត Bac Ninh មាន ២.៣៦០ ករណី និងខេត្ត Phu Tho មាន ១,៩៨១ ករណី។
ការឆ្លងបាននាំឱ្យចំនួនសរុបកើនឡើង ដល់ ២,៧៨៧,៤៩៣ករណី ជាមួយនឹងការស្លាប់ ៣៩,៥០១នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ២,២៨១,៤៣៤នាក់ ឬ ៨២ភាគរយ នៃអ្នកឆ្លងបានជាសះស្បើយ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រហែល ១៩១,៤ លានដូសត្រូវបានគ្រប់គ្រង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងការចាក់ចំនួន ១៧៤,៦លានដូស សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕ ដោយ ឈូក បូរ៉ា