ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះចម្បាំង នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៣នាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង នៅទីក្រុង Tabriz ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទនេះ ។

ជនរងគ្រោះគឺជាអ្នកបើកយន្តហោះ សហអ្នកបើកបរ និងជាជនស៊ីវិល ដែលជាមន្ត្រីបម្រើការនៅក្នុងសង្គមអឌ្ឍចន្ទក្រហមនៃ Tabriz ត្រូវបានដកស្រង់សម្តីលើកឡើងដូច្នេះ ។

យោងតាមមន្ត្រីបានឱ្យដឹងថា យន្តហោះចម្បាំង F-5 ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាសទីពីរ Shahid Fakuri នៅ Tabriz ក្នុងខេត្ត East Azarbaijan បានបុកជញ្ជាំងសាលារៀនមួយដែលត្រូវបានបិទ ។

ភ្នាក់ងារសង្គ្រោះ និងយោធាកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ។ សេចក្តីរាយការណ៍បន្តថា អគ្គិភ័យដែលបានឆាបឆេះក្រោយការធ្លាក់យន្តហោះនោះត្រូវបានពន្លត់ហើយដែរ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top