ព័ត៌មានអន្តរជាតិ

បព្ជូានបុរស ជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៤៤.០០០ដុល្លារអាមេរិក ពីជនរងគ្រោះ !

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ បានចាប់ និង បញ្ជូនខ្លួន បុរសជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៤៤.០០០ដុល្លារអាមេរិក ពីជនរងគ្រោះ ប្រព្រឹត្តប្រព្រឹត្តនៅចំណុចសណ្ឋាគារ ខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន៖
ឈ្មោះ GAN HUA FENG ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ(Ka Le Hotel) ហៅ Color Creative Hotel។

ចំណែកជនរងគ្រោះឈ្មោះ ZHANG YANGFENG ភេទប្រុស ជនជាតិ ចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ។

ចំណែកវត្ថុតាងដែលបាត់បង់រួមមាន៖ -ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ៤គ្រឿង ម៉ាក អាយហ្វូន ចំនួន២គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក សាំសុង ចំនួន១គ្រឿង, ប្រាក់ចំនួន ៤៤.០០០ដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ដោយ: លីហ្សា

To Top