ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារសន្តិសុខកំពូលរុស្ស៊ី៖ ប៉ុស្តិ៍យាមនៅតាមបណ្តោយព្រំដែន ជាមួយអ៊ុយក្រែន រងការវាយប្រហារ ដោយគ្រាប់ផ្លោងពីព្រំដែន

បរទេស៖ ទីភ្នាក់ងារសន្តិសុខកំពូល របស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា ប៉ុស្តិ៍យាមនៅតាម បណ្តោយព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដែលបាញ់ចេញពីព្រំដែន ចំពេលមានការប្រឈមមុខដាក់គ្នា ផ្នែកយោធាកាន់តែអាក្រក់ នៅក្នុងតំបន់ Donbass ដែលនៅជិតខាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ មន្ត្រីមកពីសេវាសារព័ត៌មានរបស់ FSB បានប្រកាសថា “នៅថ្ងៃទី ២១ ខែកុម្ភៈ វេលាម៉ោង 9:50 ព្រឹក គ្រាប់ផ្លោងមិនស្គាល់ប្រភេទមួយ បានបាញ់ចេញពីទឹកដីអ៊ុយក្រែន បានបំផ្លាញទាំងស្រុង នូវកន្លែងធ្វើការ របស់ឆ្មាំពីនាយកដ្ឋានព្រំដែន នៃសេវាសន្តិសុខ សហព័ន្ធរបស់រុស្ស៊ី នៅក្នុងតំបន់ Rostov ។

FSB បាននិយាយថា ប៉ុស្តិ៍នេះមានទីតាំងប្រហែល ១៥០ម៉ែត្រ ពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជិតភូមិ Shcherbakovo ស្រុក Neklinovsky ។ មិនមានអ្នកស្លាប់និងរបួស ត្រូវបានគេរាយការណ៍ទេ ហើយអ្នកឯកទេសគ្រឿងផ្ទុះ ត្រូវបានគេនិយាយថា ត្រូវបាននាំយកចេញ ដើម្បីធានាថាទីតាំងមានសុវត្ថិភាព។

វីដេអូចែករំលែកដោយទីភ្នាក់ងារបង្ហាញពីអ្វី ដែលមើលទៅដូចជារចនាសម្ព័ន្ធ ដែលត្រូវបានបំផ្លាញ នៅក្នុងតំបន់ដាច់ស្រយាលមួយ នៅជិតបន្ទាត់កំណត់ព្រំដែន ដែលហ៊ុព័ទ្ធដោយដើមឈើ និងវាលស្រែ។ មិនមានការខូចខាត ឬគ្រឿងបរិក្ខារផ្សេងទៀត អាចត្រូវបានគេមើលឃើញ នៅក្នុងឃ្លីបវីដេអូនោះទេ៕​ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top