ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា មន្ត្រីប៉ូលិសម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រ ប៉ូលិសជាតិ១គ្រឿង បានធ្លាក់ក្នុងខេត្ត Quezon ភាគខាងត្បូង នៃទីក្រុងម៉ានីល នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យប៉ូលិសជាតិ បានលើកឡើងដូច្នេះ ។
ឧត្តមសេនីយទោ Roderick Alba បានលើកឡើងថា ឧទ្ធម្ភាគចក្រ Airbus H125 ដែលមានបុគ្គលិក៣នាក់ នៅលើនោះ បានធ្លាក់ក្នុងទីក្រុង Real ខណៈពេលកំពុងបំពេញបេសកកម្មរដ្ឋបាល ។
របាយការណ៍របស់ប៉ូលិស ដាច់ដោយឡែកមួយបានឲ្យដឹងថា ឧទ្ធម្ភាគចក្រកំពុងធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន Balesin ក្នុងខេត្តតែមួយ ដើម្បីទៅយក “មេប៉ូលិសជាតិហ្វីលីពីន និងភាគី” ។
ឧទ្ធម្ភាគចក្រដែលមានលេខចុះបញ្ជី RP-9710 ត្រូវបានគេរាយការណ៍ថា បានបាត់ប៉ុន្មានម៉ោង បន្ទាប់ពីបានហោះឡើង នៅម៉ោង៦និង១៧ព្រឹក ត្រូវនឹងម៉ោង២២និង១៧នាទីម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ ពីអាកាសយានដ្ឋានក្នុងទីក្រុង Metro Manila ។
លោក Alba បានលើកឡើងថា អ្នកបើកយន្តហោះ២នាក់ ត្រូវបានជួយសង្គ្រោះ នៅកន្លែងធ្លាក់យន្តហោះ ហើយកំពុងទទួលការព្យាបាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា