ព័ត៌មានអន្តរជាតិ

ក្តៅៗ! លោក ពូទីន ដាក់បទបញ្ជាឲ្យកងទ័ព ទៅកាន់ភាគខាងកើតអ៊ុយក្រែន

រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេស រុស្ស៊ី បានដាក់បទបញ្ជាឲ្យកងទ័ពទៅកាន់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។


នៅក្នុងការចុះផ្សាយដោយសង្ខេបដោយទូរទស្សន៍ BBC បានដាក់ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ទទួលស្គាល់តំបន់បំបែក២នៃអ៊ុយក្រែន ដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ។


ស្ថិតក្រោមក្រិត្យដែលចុះហត្ថលេខាដោយលោកពូទីន កងទ័ពរុស្ស៊ី នឹងអនុវត្តនូវអ្វីដែលត្រូវបានពិពណ៌នាថាជា “មុខងាររក្សាសន្តិភាព””នៅទីក្រុង Luhansk និង Donetsk ដោយបង្កើនការភ័យខ្លាចថា ទាហានអាចនឹងឆ្លងកាត់ព្រំដែនក្នុងពេលឆាប់ៗនេះ ។


នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកពូទីន បានថ្លែងថា អ៊ុយក្រែនមិនមានប្រវត្តិនៃការក្លាយជាប្រជាជាតិពិតប្រាកដនោះទេ ។

លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ក្នុងសុន្ទរកថាពេលយប់ផ្ទាល់ បានថ្លែងថា អ៊ុយក្រែនមិនភ័យខ្លាច ហើយនឹងមិនផ្តល់អ្វីដល់នរណាម្នាក់នោះឡើយ ។

ចំណែកសហរដ្ឋអាមេរិកវិញ បានដាក់ទណ្ឌកម្មលើទឹកដីឧទ្ទាម ដោយហាមពលរដ្ឋអាមេរិកធ្វើការវិនិយោគ ពាណិជ្ជកម្ម ឬហិរញ្ញវត្ថុថ្មីនៅទីនោះ ។

លោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នឹងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលនៅថ្ងៃអង្គារដើម្បីយល់ព្រមលើកញ្ចប់ទណ្ឌកម្មដ៏សំខាន់ប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរួមទាំង Air France និង Lufthansa បានផ្អាកជើងហោះហើរទៅកាន់អ៊ុយក្រែន ដោយសារការភ័យខ្លាចការឈ្លានពានកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top