អ.ស.ប៖ សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិន និងរុស្ស៊ី ក៏ដូចជាប្រទេស ស៊ែប៊ី បានបន្តផ្គត់ផ្គង់អាវុធ ដល់របបយោធាមីយ៉ាន់ម៉ា ជាមួយនឹងអាវុធដែលប្រើ ដើម្បីវាយប្រហារ ជនស៊ីវិល ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន នេះបើតាមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ទោះបីជា មានភ័ស្តុតាងនៃឧក្រិដ្ឋកម្ម ដ៏ឃោរឃៅរបស់របបយោធា ដែលត្រូវបានប្រព្រឹត្ត ដោយនិទណ្ឌភាពចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុនក៏ដោយ សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រុស្សី និងចិន នៅតែបន្តផ្តល់ឱ្យរបបយោធាមីយ៉ាន់ម៉ា នូវយន្តហោះចម្បាំង និងរថពាសដែកជាច្រើន ដល់របបយោធាភូមា»។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា “ក្នុងអំឡុងពេលដូចគ្នានេះ ប្រទេសស៊ែប៊ីបានអនុញ្ញាតឱ្យរ៉ុក្កែត និងកាំភ្លើងធំ សម្រាប់នាំចេញទៅកាន់យោធាមីយ៉ាន់ម៉ា” ។
