ព័ត៌មានអន្តរជាតិ

Breaking: ប្រតិកម្ម​របស់​​មេដឹកនាំ​​អន្តរជាតិ​ ចំពោះ​ការសម្រេចចិត្ត ​របស់​ ពូ​ទីន ក្នុងការ​ទទួលស្គាល់​ឯករាជ្យ ​នៃ​តំបន់​ផ្តាច់ខ្លួន ​របស់​អ៊ុយ​ក្រែ​ន​

Breaking News: ប្រតិកម្ម​របស់​មេដឹកនាំ​អន្តរជាតិ​ ចំពោះ​ការសម្រេចចិត្ត ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​ទទួលស្គាល់​ឯករាជ្យ ​នៃ​តំបន់​ផ្តាច់ខ្លួន ​របស់​អ៊ុយ​ក្រែ​ន​។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​បារាំងAFP នៅមុននេះបន្តិច។

សហគមន៍អឺរ៉ុប ណាតូ អង់គ្លេស បារាំង និងអាឡឺម៉ង់​ ព្រមទាំងអាមេរិក​ សុទ្ធតែបញ្ចេញប្រតិកម្ម។

ប្រធានសហភាពអឺរ៉ុប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ៖ “សហភាពនឹងប្រតិកម្ម ជាមួយនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកពាក់ព័ន្ធ ក្នុងអំពើខុសច្បាប់នេះ”។

អគ្គលេខាធិការអង្គការណាតូ លោក Jensstoltenberg បានថ្លែងថា
“នេះធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន បំផ្លាញកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយជម្លោះ និងរំលោភលើកិច្ចព្រមព្រៀង ទីក្រុង Minsk ដែលរុស្ស៊ីជាភាគី”។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ABaer​bock បានថ្លែងថា “ជាមួយនឹងការសម្រេចចិត្តរបស់ខ្លួន រុស្ស៊ីកំពុងបំពានការសន្យាទាំងអស់ របស់ខ្លួន ចំពោះសហគមន៍ពិភពលោក”។

ប្រធានាធិបតីបារាំងលោក Macron អំពាវនាវឱ្យមាន “ការដាក់ទណ្ឌកម្មអឺរ៉ុប ជាគោលដៅ” ប្រឆាំងនឹងរុស្ស៊ី និងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានថ្លែងថា “ការរំលោភលើអធិបតេយ្យភាព និងបូរណភាពអ៊ុយក្រែន” និង “ការបដិសេធ ចំពោះដំណើរការ Minsk និងកិច្ចព្រមព្រៀង Minsk”។

To Top