ព័ត៌មានអន្តរជាតិ

ប្រទេសចិនសម្តែង ក្តីបារម្ភ បន្ទាប់ពីរុស្ស៊ីប្រកាសទទួលស្គាល់ ឯករាជ្យរបស់តំបន់ Donetsk និង Lugansk ចេញពីអ៊ុយក្រែន

បរទេស៖ ប្រទេសចិនបានសម្តែង “ការព្រួយបារម្ភ” អំពីរបៀបដែលស្ថានការណ៍កំពុងវិវឌ្ឍនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រកាសទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីអាមេរិកលោក Antony Blinken នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ការផ្លាស់ប្តូរចុងក្រោយបង្អស់ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការបន្តបរាជ័យ ក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ឆ្នាំ 2015 ដែលផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់សមាហរណកម្មសន្តិភាពនៃតំបន់ដាច់ចេញពីតំបន់ Donbass ចូលទៅក្នុងអ៊ុយក្រែន។

កាលពីថ្ងៃចន្ទ រុស្ស៊ីបានទទួលស្គាល់ សាធារណរដ្ឋចំនួន២ ដែលប្រកាសខ្លួនឯង ជាស្ថាប័នឯករាជ្យ។ ទីក្រុងមូស្គូបាននិយាយថា ការបដិសេធរបស់ក្រុងកៀវក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមពិធីសារ Minsk និងការបដិសេធជាក់ស្តែង របស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយ ចរចាជាមួយតំបន់ឧទ្ទាមរបស់ខ្លួន បានបង្ហាញពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top