ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងកាតា ចុះកិច្ចព្រមព្រៀងទ្វេភាគី មួយចំនួនជាមួយគ្នា

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់
ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយ
ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀត
នៅក្នុងតំបន់ផងដែរ។

កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញា
កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top