ព័ត៌មានអន្តរជាតិ

ឈីលី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីលើស ពី២៣.០០០នាក់ ខណៈដែលស្លាប់បន្ថែម១៤៤នាក់ 

សាន់ទីអាហ្គោ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឈីលីបានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន២៣.២៥៤នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១៤៤នាក់គិតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ សម្រាប់ករណីសរុបចំនួន២.៨៧៦.៤៥៥ករណី និងមានអ្នកស្លាប់ចំនួន៤១.៤៩១នាក់ នេះបើតាមក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទ ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងក៏បានចង្អុលបង្ហាញថា មានករណីសកម្មចំនួន១៣១.៤០៨នាក់ នៅក្នុងប្រទេសអាមេរិកខាងត្បូង ។

លើសពីនេះទៀត អត្រាវិជ្ជមាននៃកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងគឺ២៤,៦៦ភាគរយទូទាំងប្រទេស និង១៨,៩៤ភាគរយនៅក្នុងតំបន់ Santiago Metropolitan ។

ករណីកូវីដ-១៩ ថ្មីបានធ្លាក់ចុះ៩ភាគរយក្នុងរយៈពេល៧ថ្ងៃ ប៉ុន្តែបានកើនឡើង១៣ភាគរយក្នុងរយៈពេល១៤ថ្ងៃ ចំពេលមានរលកនៃការឆ្លងដែលបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មី Omicron នៃវីរុស ក៏ដូចជាការកើនឡើងនៃការធ្វើដំណើរវិស្សមកាល ។

ទន្ទឹមនឹងនេះ តំបន់ដែលមានករណីកើនឡើងខ្លាំងបំផុតក្នុងរយៈពេលមួយសប្តាហ៍គឺ Biobio, Maule, Los Lagos និង O’Higgins ខណៈដែលទីក្រុង Los Rios មានអត្រាកើតជំងឺខ្ពស់បំផុតក្នុងប្រជាជន១០០.០០០ ៕

To Top