ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់នៅប្រេស៊ីល កើនឡើងដល់ ២០៤នាក់

រីយ៉ូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង Petropolis នៃប្រទេសប្រេស៊ីល ភាគអាគ្នេយ៍នៃរដ្ឋរីយ៉ូ បានកើនឡើងដល់ ២០៤ នាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមប៉ូលីស យ៉ាងហោចណាស់មនុស្ស ៥១ នាក់នៅតែបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះនៅតែបន្តយក ជនរងគ្រោះចេញពីភ្នំនៃភក់ ដែលបានកប់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យរបស់នាយកដ្ឋាន ពន្លត់អគ្គីភ័យនៃរដ្ឋរីយ៉ូ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះត្រូវបាន ផ្អាកកាលពីថ្ងៃពុធ ដោយសារខ្យល់ព្យុះនៅតំបន់នោះ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ទីក្រុង Petropolis ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយ ៦៨ គីឡូម៉ែត្រពីទីក្រុងរីយ៉ូ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានការរអិលបាក់ដី និងទឹកជំនន់ជាង ៥០នាក់៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top