ព័ត៌មានអន្តរជាតិ

Update: លោក ពូទីនថា រុស្ស៊ី គ្មានផែនការ ចូលកាន់កាប់អ៊ុយក្រែន ទាំងមូលឡើយ ក្រោយប្រកាស ប្រតិបត្តិការយោធាពិសេស

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនមានផែនការ កាន់កាប់ទឹកដីអ៊ុយក្រែនទេ បន្ទាប់ពីបានប្រកាសថា ប្រតិបត្តិការពិសេសមួយ ត្រូវបានចាប់ផ្តើម ដើម្បីការពារសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ពី “ការឈ្លានពានរបស់អ៊ុយក្រែន”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា គោលដៅចុងក្រោយនៃប្រតិបត្តិការគឺ “ដើម្បីការពារប្រជាជនដែលត្រូវបានទទួលរងនូវការប្រល័យពូជសាសន៍ អស់រយៈពេល ៨ ឆ្នាំដោយរបបក្រុងគៀវ” ដោយបន្ថែមថា រដ្ឋាភិបាល ទីក្រុងមូស្គូនឹង “ចាប់ផ្តើមការបង្រួបបង្រួមយោធា និងការបំផ្លិចបំផ្លាញនៃអ៊ុយក្រែន ហើយនឹងប្រគល់ឱ្យយុត្តិធម៌ ដល់អ្នកដែលបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន ប្រឆាំងនឹងជនស៊ីវិល”។

ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា ទីក្រុងមូស្គូ មិនមានផែនការដ៏វែងឆ្ងាយ ក្នុងការកាន់កាប់ទឹកដីអ៊ុយក្រែន ទាំងមូលនោះទេ៕

To Top