Breaking News: ការផ្ទុះត្រូវបានគេឮ ហើយសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស បានបន្លឺឡើងនៅក្នុងទីក្រុងនានា ទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសរុស្ស៊ី បានប្រកាសប្រតិបត្តិការយោធា ចូលទៅក្នុងប្រទេស។
អ្នកឆ្លើយឆ្លងព័ត៌មាន បារាំង AFP បានឃើញពលរដ្ឋក្នុងទីក្រុងគៀវ ធ្វើដំណើរទៅកាន់ ស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីជ្រកកោន ខណៈអាជ្ញាធរ ប្រកាសច្បាប់អាជ្ញាសឹក។

