ព័ត៌មានអន្តរជាតិ

Update:មន្រ្តីអ៊ុយក្រែនថា រុស្ស៊ី ប្រើប្រាស់មីស៊ីល វាយប្រហារ ទៅលើទីតាំងយោធា និងព្រលានយន្តហោះ

រទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារ លើប្រទេសអ៊ុយក្រែនហើយ ។ មួយសន្ទុះបន្ទាប់ពីលោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ការផ្ទុះត្រូវបានគេ ឮនៅក្នុងទីក្រុងធំៗ ជាច្រើនរបស់អ៊ុយក្រែន ដែលមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បានអះអាងថា គឺជាការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី ទៅលើទីតាំងជាច្រើន រួមទាំងទីបញ្ជាការយោធា និងអាកាសយានដ្ឋាន។

យោងតាមសារព័ត៌មាន Rolling Stone ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកពូទីន គឺមាន ប្រភពជាច្រើន បានរាយការណ៍ពីការផ្ទុះដ៏ធំនៅក្នុងទីក្រុង Kyiv រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងជាទីជម្រករបស់ប្រជាជនជិត ៣ លាននាក់ ក៏ដូចជានៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងដែលមានប្រជាជនជាង ១ លាននាក់ នៅភាគខាងកើត និងទីក្រុងសំខាន់ៗ ផ្សេងទៀត។

មិនយូរប៉ុន្មានបន្ទាប់ពីថ្ងៃរះ ស៊ីរ៉ែនវាយប្រហារតាម អាកាស អាចត្រូវបានគេឮពេញទីក្រុងគៀវ។ នៅក្នុងការបង្ហោះតាម Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានហៅប្រតិបត្តិការរបស់រុស្ស៊ីថា ជា “ការលុកលុយពេញលក្ខណៈ របស់អ៊ុយក្រែន”។ នេះគឺជាសង្រ្គាមនៃការឈ្លានពាន។ អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងឈ្នះ។ ពិភពលោកអាច និងត្រូវតែបញ្ឈប់លោកពូទីន។ ពេលវេលា ដើម្បីធ្វើសកម្មភាពគឺឥឡូវនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top