ព័ត៌មានអន្តរជាតិ

មន្រ្តីអ៊ុយក្រែនថា រុស្ស៊ី បានប្រើប្រាស់មីស៊ីល វាយប្រហារទៅលើទីតាំងយោធា និង ព្រលានយន្តហោះ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារ លើប្រទេសអ៊ុយក្រែនហើយ ។ មួយសន្ទុះបន្ទាប់ពីលោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន ដែលមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីតាំងជាច្រើន រួមទាំងទីបញ្ជាការយោធា និងអាកាសយានដ្ឋាន ។

យោងតាមសារព័ត៌មាន Rolling Stone ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកពូទីន គឺមាន ប្រភពជាច្រើន បានរាយការណ៍ពីការផ្ទុះដ៏ធំនៅក្នុងទីក្រុង Kyiv រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងជាទីជម្រក របស់ប្រជាជនជិត៣ លាននាក់ ក៏ដូចជានៅក្នុង ទីក្រុង Kharkov ដែលជាទីក្រុងដែលមានប្រជាជនជាង ១ លាននាក់នៅភាគខាងកើត និងទីក្រុងសំខាន់ៗផ្សេងទៀត។

មិនយូរប៉ុន្មានបន្ទាប់ ពីថ្ងៃរះ ស៊ីរ៉ែនវាយប្រហារតាមអាកាស អាចត្រូវបានគេឮពេញទីក្រុងគៀវ។ នៅក្នុងការបង្ហោះតាម Twitter រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក Dmytro Kuleba បានហៅប្រតិបត្តិការ របស់រុស្ស៊ីថាជា “ការលុកលុយពេញ លក្ខណៈរបស់អ៊ុយក្រែន” ។ នេះគឺជាសង្រ្គាម នៃការឈ្លានពាន។ អ៊ុយក្រែន នឹងការពារខ្លួន ហើយនឹងឈ្នះ។ ពិភពលោកអាច និងត្រូវតែបញ្ឈប់លោកពូទីន។ ពេលវេលា ដើម្បីធ្វើសកម្មភាពគឺឥឡូវនេះ ៕ប្រែសម្រួលៈ ណៃ តុលា

To Top