ព័ត៌មានអន្តរជាតិ

លោក​ Biden នឹងបើកកិច្ចពិភាក្សា បន្ទាន់ជាមួយមេដឹកនាំ G7 ដើម្បីសម្រេចយកជំហ៊ាន បន្ទាប់មួយទៀតទុកឆ្លើយតបរុស្សី

វ៉ាស៊ិនតោន៖ ក្រោយធ្វើប្រតិកម្មឆ្លើយតប ជាច្រើនរួចមកចំពោះបញ្ហាវាយប្រហារ ដោយរុស្សីទៅលើអ៊ុយក្រែននោះប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍ក៏បានបញ្ជាក់ដែរថានឹងបើកកិច្ចប្រជុំ ជាបន្ទាន់មួយជាមួយនឹងមេដឹកនាំ G7 ផងដែរដើម្បីអាចសម្រេចចិត្តជ្រើសយក វិធីសាស្ត្រផ្សេងទៀតក្នុងការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។

លោក Biden ធ្លាប់បានបញ្ជាក់ហើយថាសហរដ្ឋអាមេរិកក៏នឹង បើកកិច្ចប្រតិបត្តិការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តណាតូផងដែរដើម្បីធានាឲ្យ
បាននូវការសាមគ្គីជារួមនិង ដ៏មានកម្លាំងមួយទុកយកទៅប្រឈមមុខនិងទប់ទល់ ជាមួយនឹងសកម្មភាពឈ្លានពានទាំងឡាយណាដែលធ្វើឡើង
ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។

គួរឲ្យដឹងដែរថានៅក្រោយសេចក្តីប្រកាសដោយប្រធានាធិបតីរុស្សីលោក Vladimir Putinសម្រេចឲ្បបើកប្រតិបត្តិការ ពិសេសមួយប្រឆាំងទៅនឹងអ៊ុយក្រែន ហើយនោះសំលេងផ្ទុះដោយគ្រាប់មីស៊ីលបានចាប់ផ្តើមលាន់លឺ នៅតាមទីក្រុងជាច្រើនដូចជា គៀវដែលមានប្រជាពលរដ្ឋរស់នៅជាង៣លាននាក់ និងទីក្រុងខាកូវដែលមានពលរដ្ឋរស់នៅជាង១លាននិងទីក្រុងសំខាន់ៗ ផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top