បរទេស៖ មន្ត្រីអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាយោធា
របស់ប្រទេសរុស្សី បានវាយបែកចូលកាន់កាប់ចូល ដល់តំបន់ Chernobyl ហើយនិងព្រមទាំងបានចាប់ខ្លួនបុគ្គលិកដែលនៅទីតាំងនោះ ទៅធ្វើជាចំណាប់ខ្មាំង ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ ពីBBC។
លោកស្រីបានបញ្ជាក់ថា៖ ពួកយើងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយទទួលបាន របាយការណ៍នេះ។វាគឺជារឿងខុសច្បាប់ និងគ្រោះថ្នាក់ បំផុត ក្នុងការចាប់ចំណាប់ខ្មាំង។ ពួកយើង សូមប្រកាសថ្កោលទោសបន្ថែមទៀត ហើយនឹងអំពាវនាវសុំ ឲ្យមានការដោះលែងភ្លាម ផងដែរ។
គួរឲ្យដឹងដែរថា ការវាយប្រហារដោយរុស្សី គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថាភាគីអ៊ុយក្រែន មានអ្នកបាត់បង់ជីវិតសរុប ១៣៧នាក់ ទាំងពលរដ្ឋស៊ីវិល និងយោធា៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
