ព័ត៌មានអន្តរជាតិ

កងកម្លាំងប៉ាគីស្ថាន បាញ់សម្លាប់ក្រុមភេរវករអស់ ១០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់សម្លាប់ភេរវករ ១០នាក់ នៅក្នុងប្រតិបត្តិការយោធា មួយនៅតំបន់ Hoshab នៃខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ។

គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខបានបើក ប្រតិបត្តិការដោយធ្វើសកម្មភាព លើព័ត៌មានសម្ងាត់ទាក់ទងនឹងវត្តមានជំរុំ និងកន្លែងលាក់ខ្លួនរបស់ភេរវករ នៅក្នុងតំបន់នេះ ទីភ្នាក់ងារទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម ហៅកាត់(ISPR) របស់យោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ។

ប្រតិបត្តិការនេះត្រូវបាន ចាប់ផ្តើមដើម្បីចាប់ខ្លួន “សត្រូវដែលឧបត្ថម្ភដោយ សន្តិភាពពីខាងក្រៅនៅ Balochistan” ប៉ុន្តែនៅគ្រាដែល “កងទ័ពបានចាប់ផ្តើម ព័ទ្ធជុំវិញតំបន់នោះ ពួកភេរវករបានព្យាយាមរត់គេចពី កន្លែងលាក់ខ្លួនរបស់ពួកគេ ហើយបានបើកការបាញ់ប្រហារ ដោយមិនរើសអើង ដែលការបាញ់ប្រហារគ្នា យ៉ាងធ្ងន់ធ្ងរបានកើតឡើង” ។

ភេរវករ ១០នាក់ដែលត្រូវបានសម្លាប់រួមមាន មេទ័ពសកម្មប្រយុទ្ធម្នាក់ ហើយពួកគេបានចូលរួម ក្នុងការបាញ់ប្រហារ និងការវាយប្រហារនាពេលថ្មីៗនេះ លើកងកម្លាំងសន្តិសុខនៅក្នុងតំបន់ Turbat និង Pasni នៃ Balochistan ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ធំមួយ ក៏ត្រូវបានរកឃើញផងដែរ ដែលត្រូវបានគ្រោងសម្រាប់ ប្រើប្រាស់ប្រឆាំងនឹង កងកម្លាំងសន្តិសុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top