ព័ត៌មានអន្តរជាតិ

សង្គ្រាមនៅអ៊ុយក្រែន មិនមែនរវាងរុស្សី និងអ៊ុយក្រែនទ្បើយ គឺរុស្សី និងលោកខាងលិច

បរទេស៖ សង្គ្រាមនៅអ៊ុយក្រែន មិនមែនរវាងរុស្សី និងអ៊ុយក្រែនទ្បើយ គឺរុស្សីនិងលោកខាងលិច មានសរអា និងណាតូ អ៊ុយក្រែនគ្រាន់តែ ជាឧបករណ៍គេប៉ុណ្ណោះ។ បើរុស្សីយកអ៊ុយក្រែនបានហើយ បណ្តារដ្ឋក្នុងប្លុកសូវៀត ពីមុនដូចជាប៉ូទ្បូញ រូម៉ានី ហុងគ្រី អេស្តូនី ឡាត់វី លីទុយអានី។ល។ ត្រៀមខ្លួនអោយហើយទៅ។

នៅពេលដែលបុរសខ្លាំងពូទីន ចាប់ដៃគ្នាជាមួយបុរសខ្លាំង ស៊ី ជីនពីងហើយ យើងក្រទ្បេកមើលមេដឹកនាំ លោកខាងលិចវិញតើខ្លាំងឬខ្សោយ។

-សរអាៈលោកបាយដិន សុខភាពគាត់មិនសូវរឹងមាំប៉ុន្មានទ្បើយ ហើយបក្សសាធារណរដ្ឋ ក៏មិនសូវដាច់ខាតក្នុងការធ្វើសង្គ្រាមដែរ។

-អាល្លឺម៉ង់ត៍បងធំនៅអឺរ៉ុបៈលោក Olaf Schulz ទើបនិងទ្បើងកាន់អំណាច ក្រោយលោកស្រី Merkel មិនទាន់មានបទពិសោធន៍ ជាមួយការងារបរទេសធ្ងន់ធ្ងរ បែបនេះទ្បើយ។ មុនដំបូងអាល្លឺម៉ង់ត៍ហាក់ដូចជា ឈរខាងរុស្សីផង ដោយហាមឃាត់មិនអោយ ដឹកអាវុធឆ្លងកាត់ទឹកដីអាល្លឺម៉ង់ ទៅជួយអ៊ុយក្រែនទ្បើយ។ ទាល់តែគេជេរច្រើនគ្នាទៅទើប ដាច់ចិត្តបញ្ឈប់បំពង់បង្ហូរប្រេង និងឧស្ម័ន North Stream 2

-បារាំងបងធំទី២ បន្ទាប់អាល្លឺម៉ង់ត៍ៈលោក Macron បានខំចូកចែវអោយមានជំនួបចរចា រវាងលោកបាយដិននិងពូទីនផង ទៅខ្លួនឯងផងក្នុងនាមប្រធានប្តូរវេន សហគមន៍អឺរ៉ុបតែមិនបាន លទ្ធផលដោយរុស្សីថា ផលប្រយោជន៍សន្តិសុខរបស់ខ្លួន ត្រូវបានមើលរំលង។ ម្យ៉ាងទៀតបារាំងត្រូវបោះឆ្នោត ប្រធានាធិបតីថ្មីនៅខែមេសា ២០២២នេះផង។

លោកពូទីន ក្តាប់បានចំណុចខ្សោយខាងលើនេះ និងបានគណនាពីការខាតបង់ ដោយសារទណ្ឌកម្មសេដ្ឋកិច្ច លោកខាងលិចរួចហើយ ទើបសម្រេចចិត្តវាយយកអ៊ុយក្រែន។ តើផែនទីអឺរ៉ុបនឹងប្រែប្រួល ដូចម្តេចបន្ទាប់ពីសង្គ្រាមលើកនេះ ៕

ប្រភព៖ ហ្វេសប៊ុក Visoth Sean

To Top