ព័ត៌មានអន្តរជាតិ

តម្លៃប្រេងហក់ឡើង ខណៈរុស្ស៊ី និងអ៊ុយក្រែន មានភាពតានតឹងនឹងគ្នា

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដោយទាំងតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក និង Brent គឺលើសពី១០០ដុល្លារអាមេរិកក្នុង១បារ៉ែលក្នុងការជួញដូរក្នុងពេលថ្ងៃ ខណៈដែលពាណិជ្ជករបានវាយតម្លៃភាពតានតឹងភូមិសាស្ត្រនយោបាយលើអ៊ុយក្រែន។

ផ្សារហ៊ុន West Texas Intermediate សម្រាប់ធ្វើការចែកចាយរហូតដល់ខែមេសាបានបង្កើនតម្លៃ៧១សេនស្មើនឹង៩២,៨១ដុល្លារអាមេរិកក្នុង១បារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange បន្ទាប់ពីឈានដល់វគ្គជួញដូរកម្រិតខ្ពស់គឺ១០០.៥៤ដុល្លារ ។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមេសា បានកើនឡើង២,២៤ដុល្លារ មកជិតដល់តម្លៃ៩៩,០៨ដុល្លារក្នុង១បារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange បន្ទាប់ពីបានឡើងដល់ ១០៥.៧៧ដុល្លារកាលពីដើមវគ្គនៃការជួញដូរ ។

សន្ទស្សន៍តម្លៃប្រេងឆៅទាំង២បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងថ្ងៃចាប់តាំងពីឆ្នាំ២០១៤ ។

ការប្រមូលផ្តុំប្រេងបានកើតឡើងនៅគ្រាដែលភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើងជាជម្លោះយោធាពេញមួយយប់ ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានអនុញ្ញាត ឲ្យប្រតិបត្តិការយោធាពិសេស” នៅ Donbass ហើយអ៊ុយក្រែន បានបញ្ជាក់ថា គោលដៅយោធានៅទូទាំងប្រទេសកំពុងស្ថិតក្រោមការវាយប្រហារ ។

អ្នកជំនាញបានកត់សម្គាល់ថា អ្នកចូលរួមទីផ្សារបារម្ភថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកើនឡើងនឹងរំខានដល់ការផ្គត់ផ្គង់ថាមពល ។
ពាណិជ្ជករក៏បានវិភាគទិន្នន័យស្តុកប្រេងឥន្ធនៈប្រចាំសប្តាហ៍ដែលទើបចេញថ្មីរបស់សហរដ្ឋអាមេរិកផងដែរ ។

ក្រសួងព័ត៌មានថាមពល (EIA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន៤,៥លានបារ៉ែលក្នុងអំឡុងពេលសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ។ អ្នកវិភាគដែលត្រូវបានអង្កេតដោយ S&P Global Platts បានព្យាករណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងបង្ហាញពីការធ្លាក់ចុះចំនួន០,៣លានបារ៉ែល ។

បើយោងតាម EIA ស្តុកប្រេងសាំងសរុប និងស្តុកប្រេងចម្រាញ់ទាំង២បានថយចុះចំនួន០,៦លានបារ៉ែលកាលពីសប្តាហ៍មុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top