ព័ត៌មានអន្តរជាតិ

Update៖ អាមេរិក បញ្ជាឲ្យបញ្ជូនទាហាន ៧ ០០០នាក់ បន្ថែមទៀតទៅអឺរ៉ុប ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានដាក់ពង្រាយទាហានអាមេរិកបន្ថែមចំនួន ៧ ០០០ នាក់ទៅកាន់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាសកម្មភាពមួយមានគោលបំណងជំរុញប្រទេសណាតូនៅអឺរ៉ុបខាងកើត ប្រឈមមុខនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកប្រធានាធិបតី Joe Biden បាននិយាយនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជាឱ្យកងកម្លាំងជើងគោក និងអាកាសបន្ថែម ដែលឈរជើងនៅអឺរ៉ុបរួចហើយទៅកាន់ប្រទេសអេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និង ប្រទេសរូម៉ានី ហើយលោកបាននិយាយថា “សមត្ថភាពកម្លាំងបន្ថែមរបស់សហរដ្ឋអាមេរិក” នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់។

លោកប្រធានាធិបតីអាមេរិកបាននិយាយថា “សហរដ្ឋអាមេរិកនឹងការពារគ្រប់ម៉ែត្រនៃទឹកដីរបស់ណាតូជាមួយនឹងកម្លាំងពេញលេញនៃអំណាចរបស់អាមេរិក” ។ “ហើយដំណឹងល្អគឺអង្គការណាតូមានការរួបរួមនិងការតាំងចិត្តកាន់តែខ្លាំងជាងពេលណាៗទាំងអស់”។

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក Biden ថា Austin បានបញ្ជាឱ្យដាក់ពង្រាយថ្មីទៅកាន់អឺរ៉ុប។ មន្ត្រីរូបនេះបាននិយាយថា «នេះនឹងរួមមានក្រុមប្រយុទ្ធនៃកងពលតូចរថពាសដែកដែលមានសមត្ថភាពពាក់ព័ន្ធនិងអ្នកបើក»៕ប្រែសម្រួលៈ ណៃ តុលា

To Top