ព័ត៌មានអន្តរជាតិ

Updated៖ លោក ពូទីន សន្ទាតាមទូរស័ព្ទ ជាមួយបណ្តាមេដឹកនាំមួយចំនួន ពិភាក្សាពីបញ្ហាអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វិមានក្រឹមឡាំងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក ប្លាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសមួយចំនួន ។

លោកពូទីនបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយពន្យល់ពីរបៀបដែលស្ថានភាពជុំវិញអ៊ុយក្រែនកំពុងវិវត្ត។

លោក Raisi បានសម្តែងការយោគយល់ដោយគោរពចំពោះកង្វល់សន្តិសុខរបស់រុស្ស៊ីដែលបណ្តាលមកពីសកម្មភាពអស្ថិរភាពរបស់សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។

វិមានក្រឹមឡាំងបានឲ្យដឹងថា បញ្ហាទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីរក្សា និងអនុវត្តយ៉ាងពេញលេញនូវផែនការសកម្មភាពទូលំទូលាយរួម ហៅកាត់ថា (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានពិនិត្យឡើងវិញ ដោយបន្ថែមថាវាត្រូវបានកត់សម្គាល់ថា ការឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពី JCPOA នឹងរួមចំណែកដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។

លោក ពូទីន ក៏បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី អំពីជំហររបស់ទីក្រុងមូស្គូ ចំពោះបញ្ហាអ៊ុយក្រែនផងដែរ ។

វិមានក្រឹមឡាំងបានលើកឡើងថា “នៅពេលពិភាក្សាអំពីស្ថានភាពនេះ លោក ពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃជាមូលដ្ឋានរបស់គាត់អំពីសកម្មភាពឈ្លានពានរបស់ក្រុងគៀវប្រឆាំងនឹងប្រជាជនស៊ីវិលនៃទីក្រុង Donbass ក៏ដូចជាអំពីគោលនយោបាយបំផ្លិចបំផ្លាញជាច្រើនឆ្នាំរបស់ Kiev ក្នុងគោលបំណងបំបែកកិច្ចព្រមព្រៀង Minsk”។

លោក ម៉ូឌី បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការបំភ្លឺ និងបានស្នើសុំជំនួយក្នុងការធានាសន្តិសុខរបស់ពលរដ្ឋឥណ្ឌាដែលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។

លោក Putin និងសមភាគីបារាំងលោក Emmanuel Macron ក៏បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ។

យោងតាមវិមានក្រឹមឡាំង ភាគីទាំង២មានការផ្លាស់ប្តូរទស្សនៈ “យ៉ាងម៉ឺងម៉ាត់និងត្រង់” លើស្ថានការណ៍ជុំវិញអ៊ុយក្រែន។

វិមានក្រឹមឡាំងបានឲ្យដឹងទៀតថា លោកពូទីន បានផ្តល់ “ការពន្យល់យ៉ាងទូលំទូលាយអំពីហេតុផលនិងកាលៈទេសៈសម្រាប់ការសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេស” ។

គួររំលឹកថា លោកពូទីន កាលពីថ្ងៃព្រហស្បតិ៍បានអនុញ្ញាតឱ្យ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងតំបន់ Donbass ហើយអ៊ុយក្រែនបានបញ្ជាក់ថាគោលដៅយោធានៅទូទាំងប្រទេសកំពុងស្ថិតនៅក្រោមការវាយប្រហារ ៕

To Top