ព័ត៌មានអន្តរជាតិ

Update៖ ស្ថានការណ៍ ក្នុងប្រទេសអ៊ុយក្រែន ធ្លាក់ចូលក្នុងភាពចលាចលហើយ

គៀវ៖ ទីក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន និងទីក្រុងជាច្រើនទៀត បានធ្លាក់ចូលក្នុង ភាពចលាចលហើយ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបើកការវាយលុកយោធា ប្រឆាំងនឹងអ៊ុយក្រែន ហើយការស្លាប់ និងរបួសបានកើនឡើងជាបន្ដបន្ទាប់។

មនុស្សដែលភ័យខ្លាច ទៅនឹងសង្គ្រាមប្រដាប់អាវុធធុនធ្ងន់នេះ បានតម្រង់ជួរជាច្រើនម៉ោង ដើម្បីយកប្រេងអាហារ និងថ្នាំពេទ្យ ខណៈអ្នកខ្លះទៀតនាំគ្នា ធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាព។

មនុស្សជាច្រើន បានចាកចេញ ពីក្រុងគៀវ ដើម្បីស្វែងរកជម្រក នៅភាគខាងលិច ប្រទេសអ៊ុយក្រែន ដោយបង្កើតការកកស្ទះចរាចរណ៍ ជាច្រើនគីឡូម៉ែត្រ ខណៈពេលដែលរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងអាវុធធុនធ្ងន់ជាច្រើនប្រភេទទៀត ៕

ប្រែសម្រួលដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top