ព័ត៌មានអន្តរជាតិ

Update៖ ហ្វីលីពីន បញ្ជូនអ្នកការទូតទៅកាន់ ព្រំដែនអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាព ពលរដ្ឋរបស់ខ្លួន ដែលភៀសខ្លួនចេញ ពីប្រទេសនេះ

ម៉ានីល៖ អ្នកការទូតកំពូល ហ្វីលីពីន បានឲ្យដឹងថា លោកនឹងធ្វើដំណើរទៅកាន់ ព្រំដែន អ៊ុយក្រែន ជាមួយប៉ូឡូញ ដើម្បីធានាសុវត្ថិភាព របស់ប្រជាជនហ្វីលីពីន ដែលភៀសខ្លួនចេញ ពីប្រទេសនៅអឺរ៉ុបខាងកើត ដែលឥឡូវនេះ ស្ថិតនៅក្រោម ការវាយប្រហារ ដោយកងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេស ហ្វីលីពីន លោក Teodoro Locsin Jr. មិនបានបញ្ជាក់ នៅក្នុងសារ របស់លោកនៅថ្ងៃសុក្រនេះទេថា លោកនឹងទៅណានោះទេ ហើយលោកក៏មិនបានឲ្យដឹងថា តើមានមនុស្សប៉ុន្មាននាក់ ក្នុងចំណោមប្រជាជនហ្វីលីពីន ប្រមាណ៣៨០នាក់ នៅអ៊ុយក្រែន កំពុងព្យាយាមរត់ភៀសខ្លួន ចំពេលមានការឈ្លានពាន របស់រុស្ស៊ី។

នៅក្នុងនោះដែរ ហ្វីលីពីន ក៏មិនបានថ្កោលទោស ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នោះទេ ប៉ុន្តែបានអំពាវនាវឲ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានាធិបតីផុតអាណត្តិ របស់ខ្លួន លោក Rodrigo Duterte ធ្លាប់ជាអ្នករិះគន់ អាស៊ីខ្លាំង ចំពោះគោលនយោបាយ សន្តិសុខរបស់សហរដ្ឋអាមេរិក ហើយបានបង្កើនទំនាក់ទំនង ជិតស្និទ្ធជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង៕

ដោយ ឈូក បូរ៉ា

To Top